
សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ ក្នុងស្រុករវៀង
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ មានរៀបចំ សិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន ជូនបុគ្គលិកអប់រំ ក្នុងស្រុករវៀង ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបានខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុករវៀង លោក-លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និង សិក្ខាកាមជាច្រេីនរូបទៀត នៅសាលប្រជុំសាលាស្រុករវៀង។









