
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបន្តចុះបើកវគ្គបណ្តុះបណ្តាលដល់យុវជននៅវិទ្យាល័យសង្គមថ្មី!
លោកស្រី ឌួង ម៉ាណេត បានអោយដឹងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ បន្ថែមនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានយល់ដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។






