សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងអគ្គលេខាធិការ OIF អញ្ជើញជាអធិបតីពិធីបើក ភូមិហ្រ្វង់កូហ្វូនី

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងអគ្គលេខាធិការ OIF អញ្ជើញជាអធិបតីពិធីបើក ភូមិហ្រ្វង់កូហ្វូនី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦—សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញជាអធិបតីពិធីបើក "ភូមិហ្រ្វង់កូហ្វូនី" ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ។

Francophonieភាសាបារាំងភូមិហ្វ្រង់កូហ្វនីរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានពាក់ព័ន្ធ

កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ
នយោបាយ
កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ
«កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថា សន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើង គឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង»។ ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ សន្តិភាព និងក្តីសង្ឃឹម ហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុងរួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល»។ ប្រសាសន៍ សម្តេចធិបតី ថ្លែងក្នុងពិធីបើក «ភូមិហ្វ្រង់កូហ្វូនី»
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចធិបតី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធភូមិហ្រ្វង់កូហ្វូនី
នយោបាយ
សម្តេចធិបតី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធភូមិហ្រ្វង់កូហ្វូនី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញកាត់ខ្សែបូសម្ពោធ ភូមិហ្រ្វង់កូហ្វូនី ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)
នយោបាយ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(Video) : LE SOURIRE DU CAMBODGE ACCUEILLE LA GRANDE FAMILLE FRANCOPHONE
នយោបាយ
(Video) : LE SOURIRE DU CAMBODGE ACCUEILLE LA GRANDE FAMILLE FRANCOPHONE
LE SOURIRE DU CAMBODGE ACCUEILLE LA GRANDE FAMILLE FRANCOPHONE
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : ហ្វ្រង់កូហ្វូនី " ជួបជុំដើម្បីសន្តិភាព និងអនាគតរួម"
នយោបាយ
(វីដេអូ) : ហ្វ្រង់កូហ្វូនី " ជួបជុំដើម្បីសន្តិភាព និងអនាគតរួម"
ហ្វ្រង់កូហ្វូនី៖ ជួបជុំដើម្បីសន្តិភាព និងអនាគតរួម
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(មានវីដេអូរ) សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឲ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។ ចំណុចនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីមើលឃើញ ថាប្រហែលជាមានចំណុចខ្សោយណាមួយរបស់បុគ្គលរូបនេះ នៅក្នុងដៃអ្នកកាសែតថៃ ដែលធ្វើឲ្យបុគ្គលរូបនេះ មិនហ៊ានតវារកការពិត។ នេះបើតាមប្រសាសន៍របស់សម្ដេតធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តបន្ត
នយោបាយ

គណៈឃោសនាអប់រំខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារប្រចាំខែតុលា និងដាក់ចេញទិសដៅអនុវត្តបន្ត

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈឃោសនាអប់រំខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគណៈឃោសនាអប់រំប្រចាំខែតុលា ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
រដ្ឋបាលខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌របស់រដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារក្រីក្រ និងងាយរងហានិភ័យ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌របស់រដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ គ្រួសារក្រីក្រ និងងាយរងហានិភ័យ

នាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ នៅវត្តចន្ទនិម្មិត ភូមិរវៀងជើង ឃុំរបៀបស្រុករវៀង។ ពិធីនេះបានប្រព្រឹត្តិទៅនៅបរិវេណវត្តចន្ទនិម្មិត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យដំណើរការទិញ-លក់ និងប្រមូលទិញផលស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ក្នុងស្រុកគូលែន
កសិកម្ម

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចុះពិនិត្យដំណើរការទិញ-លក់ និងប្រមូលទិញផលស្រូវសរីរាង្គរបស់សហគមន៍កសិកម្ម ក្នុងស្រុកគូលែន

ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងអំពីដំណើរការផ្គត់ផ្គង់ និងប្រមូលទិញផលស្រូវសរីរាង្គតាមកិច្ចសន្យា រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារសត្វដំរីរាតត្បាតនៅស្រុកត្បែងមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារសត្វដំរីរាតត្បាតនៅស្រុកត្បែងមានជ័យ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-តំណាងអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបចុះសំណេះសំណាល និងនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារសត្វដំរីរាតត្បាត ស្ថិតនៅភូមិពោធិ៍ខឿន (ព្រៃកែង) ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត