
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា
រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា

រយៈពេល៩ខែឆ្នាំ២០២៦ ពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានទៅទទួលសេវារដ្ឋបាលក្នុងវិស័យផ្សេងៗ សរុបចំនួន១៦.៤០៧សេវា













នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈឃោសនាអប់រំខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារគណៈឃោសនាអប់រំប្រចាំខែតុលា ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត ឱ្យកាន់តែមានប្រសិទ្ធភាព។


នាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ នៅវត្តចន្ទនិម្មិត ភូមិរវៀងជើង ឃុំរបៀបស្រុករវៀង។ ពិធីនេះបានប្រព្រឹត្តិទៅនៅបរិវេណវត្តចន្ទនិម្មិត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងអំពីដំណើរការផ្គត់ផ្គង់ និងប្រមូលទិញផលស្រូវសរីរាង្គតាមកិច្ចសន្យា រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។


នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-តំណាងអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបចុះសំណេះសំណាល និងនាំយកអំណោយទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារសត្វដំរីរាតត្បាត ស្ថិតនៅភូមិពោធិ៍ខឿន (ព្រៃកែង) ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។
