
មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យករណីទូកដរចតចោលលិច នៅស្រុកស្អាង
ម្ចាស់កំពង់ចម្លង បានបកស្រាយថា មូលហេតុដែលបណ្តាលឱ្យទូកលិច គឺដោយសារនៅពេលចតទូក ផ្នែកក្បាលទូកជាប់នឹងដីច្រាំងខ្ពស់ ហើយផ្នែកខាងក្រោយទូកឬកន្ទុយទូក មានសភាពទាបជាងក្បាលទូក និងរាងផ្អៀង គួបផ្សំការចងទូកមិនបានសមស្រប ហើយនៅយប់ថ្ងៃកើតហេតុមានភ្លៀងធ្លាក់ខ្លាំង ស្របពេលកម្ពស់ទឹកទន្លេឡើង បណ្តាលឱ្យទឹកភ្លៀង និងទឹកទន្លេហូរចូលផ្នែកខាងក្រោយទូក រហូតបង្កឱ្យទូកលិចតែមួយផ្នែកប៉ុណ្ណោះ។ ម្ចាស់កំពង់ចម្លង បានបញ្ជាក់បន្ថែមថា ហេតុការណ៍នេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ ឬប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកំពង់ចម្លងឡើយ ព្រោះនៅពេលកើតហេតុ ទូកដែលរងការលិចនោះត្រូវបានចតទុកចោល មិនមានការដឹកជញ្ជូនអ្នកដំណើរនោះទេ។











