
(វិដេអូ) អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយ ខណៈករណីជំងឺនេះមានការកើនឡើង













នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡង ប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រយៈពេល ៩ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦) និងដាក់ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំព្រះខ័ន អគារដ្ឋបាល សាលាខេត្តជាន់ទី៣។


ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកម្តាយបានរងរបួសធ្ងន់ បន្ទាប់ពីហ្វូងដំរី ចំនួន៦ក្បាល បានវាយកម្ទេចរោងស្នាក់នៅបណ្តោះអាសន្ន និងជាន់ កាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិឫស្សីស្រោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។


នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងព្រះគ្រូ រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះចៅអធិការវត្តស្រុកឆែបព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ខេត្តព្រះវិហារ។


ស្រុកឆែប ដែលជាស្រុកជាប់ព្រំដែនមួយនៃខេត្តព្រះវិហារ កំពុងទទួលបានសញ្ញាណវិជ្ជមានថ្មីនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាន ខណៈដែលរោងចក្រផលិតស្ករសដ៏ធំ ដែលធ្លាប់បានផ្អាកដំណើរការអស់ជាច្រើនឆ្នាំកន្លងមក ត្រូវបានក្រុមហ៊ុនវិនិយោគថ្មី មកពីទីក្រុងហុងកុង គ្រោងនឹងបើកដំណើរការសង្វាក់ផលិតកម្មឡើងវិញ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។
