
លោកជំទាវ ឱ វណ្ណឌីន ដឹកនាំកិច្ចប្រជុំពិនិត្យសមិទ្ធផលការងារជំរុញការថែទាំសុខភាពបឋម ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ រួមជាមួយក្រុមការងារ ក.ជ.ថ.ស.ប ខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យសមិទ្ធផលការងារគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) របស់ក្រុមការងារ និងលេខាធិការដ្ឋានថ្នាក់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម។







