
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្រុកកោះសូទិន
កំពង់ចាម៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីតាមដានវឌ្ឍនភាព និងពិនិត្យលើគុណភាពការងារសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស។











