
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ
រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានកិត្តិយស សូមជម្រាបជូន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ករណីចុះផ្សាយរបស់អង្គភាពសារព័ត៌មាន EC TV News និងសារព័ត៌មានរាល់ថ្ងៃ បានចុះផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា "គណៈកម្មាធិការលទ្ធកម្មស្រុកសង្គមថ្មី មិនព្រមលក់សំបុត្រសំណើដេញថ្លៃ ឱ្យក្រុមហ៊ុនបានចូលរួមប្រកួតប្រជែង ដេញថ្លៃគម្រោងមូលនិធិស្រុក"។











