
ថ្នាក់ដឹកនាំខេត្តកណ្តាល ចុះពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មរោងភាពយន្តចំនួន ២ទីតាំង ក្នុងក្រុងតាខ្មៅ
នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល រួមមាន លោកជំទាវ នួន នារតី និងលោកជំទាវ ស្រ៊ុន ស្រីនាង ជាមួយអាជ្ញាធរពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំពិនិត្យអាជីវកម្មរោងភាពយន្ត និងទីតាំងកម្សាន្តចំនួន ២កន្លែង (Yo Yo Movie & KTV និង Mac Theater) ក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ ការពិនិត្យអាជ្ញាប័ណ្ណ និងបទដ្ឋានបច្ចេកទេស ព្រមទាំងបានណែនាំដល់ម្ចាស់អាជីវកម្មឱ្យសហការជាមួយអាជ្ញាធរ និងត្រួតពិនិត្យមាតិកាភាពយន្តឱ្យបានម៉ត់ចត់ ដោយហាមឃាត់ដាច់ខាតនូវរូបភាពអាសអាភាស អំពើហិង្សា ឬខ្លឹមសារដែលប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីជាតិ។











