
អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ និងរបៀបរៀបរយ សម្រាប់ការប្រឡងបាក់ឌុប នៅស្រុកខ្សាច់កណ្តាល
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងស្រុកខ្សាច់កណ្តាល។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការប្រឡង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។











