
ឧបករណ៍ភ្លេង ចំនួន១០០ គ្រឿងរបស់ប្រទេសជប៉ុន ប្រគល់ជូនវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដើម្បីបង្កើនធនធានសិល្បៈដូរតន្ត្រី សម្រាប់កុមារនៅខេត្តបាត់ដំបង
បាត់ដំបង ៖ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សម្រាប់ការសិក្សាបំណិនផ្នែកសិល្បៈដូរតន្ត្រីសម្រាប់កុមារថ្នាក់បឋមសិក្សា នោះ ប្រតិភូនៃប្រទេសជប៉ុន បាននាំយកឧបរកណ៍ភ្លេង ចំនួន ១០០ គ្រឿង យកមកប្រគល់ជូនដល់គណៈគ្រប់គ្រងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ។ ពិធីប្រគល់ និងទទួលឧបករណ៍ភ្លេងនេះ បានធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដោយមានវត្តមានចូលរួមពី ឯកឧត្តម ពឹង គឹមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ អ៊ីស៊ីអ៊ី ម៉េជុមី សមាជិកព្រឹទ្ធសភានៃប្រទេសជប៉ុន ឯកឧត្តម ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើនទៀត កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ។











