
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៖ រដ្ឋបាលរឹងមាំ បុគ្គលិកមានសមត្ថភាព សេវាសុខាភិបាលមានគុណភាព
បាត់ដំបង ៖ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា រដ្ឋបាលរឹងមាំ បុគ្គលិកមានសមត្ថភាព សេវាសុខាភិបាលមានគុណភាព ហើយអ្វីដែលសំខាន់ត្រូវសម្រួចឆន្ទៈរបស់ខ្លួន ក្នុងការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅនេះ ។











