
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី ក្នុងសង្កាត់ដើមមៀន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្ដាលថ្មី ដែលកំពុងដំណើរការសាងសង់នៅលើទីតាំងចាស់ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។











