វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧

មណ្ឌលគីរី : នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ថងភៀន ឆៃម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានមានជ័យ លោកស្រី កែវ សាវឿន អភិបាលរងខេត្ដ បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ហៀក សុផាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសែនមនោរម្យ និងជាអភិបាលក្រុងសែនមនោរម្យ ព្រមទាំងលោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ
នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសែនមនោមរ្យ និងឯកឧត្តម សាយ ម៉េងគីម ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោក ប្រធានក្រុងការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ ក្រុងសែនមនោរម្យ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណបក្សក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី
នយោបាយ
ឯកឧត្តម គង់ គឹមនី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី អញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សខេត្តចុះមូលដ្ឋាន ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តមណ្ឌលគិរី ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន សាខាចំណុះគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ចងចាំសោកនាដកម្មថ្ងៃទី២៤ កក្កដា៖ ស្រមោលអតីតកាលនៃការឈ្លានពាន និងការលះបង់របស់វរកងទ័ពជួរមុខខ្មែរ!!
នយោបាយ
ចងចាំសោកនាដកម្មថ្ងៃទី២៤ កក្កដា៖ ស្រមោលអតីតកាលនៃការឈ្លានពាន និងការលះបង់របស់វរកងទ័ពជួរមុខខ្មែរ!!
ស្មារតីស្នេហាជាតិ និងការឈឺចាប់របស់កូនខ្មែរគ្រប់រូប នៅតែដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបានឡើយ នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ដែលជាថ្ងៃកងទ័ពឈ្លានពានថៃ បានបើកការបា-ញ់ប្រហារយ៉ាងសា-ហាវឃោរឃៅ មកលើវរកងទ័ពជួរមុខរបស់កម្ពុជា បណ្តាលឱ្យមានការបាត់បង់ជីវិត។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
នយោបាយ
ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត, លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលនៃគណៈអភិបាលក្រុង/ស្រុកទាំង៥ និងលោក អធិការនគរបាលក្រុង/ស្រុកទាំង៥ នៅខេត្តមណ្ឌលគិរីផងដែរ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ
សេចក្តីប្រកាសព័ត៌មាន

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ

រដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានកិត្តិយស សូមជម្រាបជូន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ករណីចុះផ្សាយរបស់អង្គភាពសារព័ត៌មាន EC TV News និងសារព័ត៌មានរាល់ថ្ងៃ បានចុះផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា "គណៈកម្មាធិការលទ្ធកម្មស្រុកសង្គមថ្មី មិនព្រមលក់សំបុត្រសំណើដេញថ្លៃ ឱ្យក្រុមហ៊ុនបានចូលរួមប្រកួតប្រជែង ដេញថ្លៃគម្រោងមូលនិធិស្រុក"។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ជិះរថយន្តក្រុងមកលេង «ព្រះវិហារ» ដោយមិនបង់ប្រាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ!
សេចក្តីជូនដំណឹង

ជិះរថយន្តក្រុងមកលេង «ព្រះវិហារ» ដោយមិនបង់ប្រាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ!

​អនុវត្តតាមការណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ១០គ្រឿង សម្រាប់បម្រើការធ្វើដំណើរ ភ្នំពេញ ↔️ ព្រះវិហារ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦)៖

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នាឱកាសបុណ្យភ្ជុំបិណ្ឌ!
សកម្មភាពថ្នាក់ដឹកនាំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នាឱកាសបុណ្យភ្ជុំបិណ្ឌ!

ក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយទឹកចិត្តមនុស្សធម៌ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមជាមួយ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងលោកស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់លោកតា លោកយាយចាស់ជរា ក្នុងមូលដ្ឋានឃុំគូលែនត្បូង។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយ ជូនវីរកងទ័ពនៅសមរភូមិមុខ
សកម្មភាពថ្នាក់ដឹកនាំ

ប្រធានមន្ទីរព័ត៌មាន និងមន្ទីរផែនការ ខេត្តព្រះវិហារ នាំយកអំណោយ ជូនវីរកងទ័ពនៅសមរភូមិមុខ

នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងលោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការ ខេត្តព្រះវិហារ រួមជាមួយសហការី បាននាំយកជំនួយជាស្បៀងអាហារ ឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ប្រចាំទិសតាថាវ និងភ្នំ៣៣៣ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ត ដើម្បីលើកទឹកចិត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត