
ទិដ្ឋភាពនៃតំបន់ ផាប់ស្ទីត (Pub Street) ក្រុងសៀមរាប នា យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នេះ ពោរពេញទៅដោយបរិយាកាសអ៊ូអរ ដោយសារត្រូវចំ រាត្រីបុណ្យ Halloween ផ្សារភ្ជាប់ជាមួយនឹងរដូវកាលទេសចរណ៍ (High Season)
ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា ដោយមានការពេញនិយមយ៉ាងខ្លាំងតាមរយៈការរៀបចំកម្មវិធីកម្សាន្ត ការតុបតែងខ្លួនជាតួអង្គប្លែកៗ ឬខ្មោចព្រាយបិសាច និងការជួបជុំគ្នាយ៉ាងសប្បាយរីករាយ។ នៅប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងកកកុញនៅតាមបណ្តាខេត្តក្រុងនានា ទាំងសម្រាប់មនុស្សពេញវ័យ និងការកម្សាន្តបែបលក្ខណៈគ្រួសារ។











