
ជំនួយរបស់អង្គការស្បៀងពិភពលោក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារចំនួន ៩៩៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នៃគម្រោង “ស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ” បានរៀបចំពិធីចែកអំណោយអង្ករជូនគ្រួសារដែលរងផល ប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដែលបានជ្រើសរើសគ្រួសារទទួលអំណោយអង្ករ និងគ្រួសារទទួលផល ក្នុងខេត្តព្រះវិហារ មកពីឃុំរំដោះស្រែ ចំនួន៣៥០គ្រួសារ ឃុំកន្ទួត ចំនួន២៩៧គ្រួសារ និងឃុំស្រអែម ចំនួន៣៥០គ្រួសារ សរុបចំនួន៩៩៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានចំនួន៥០គីឡូក្រាម








