
វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ AI» ត្រូវបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គ.ស.ព.ស.។











