
ឃាត់ខ្លួនបានហើយស្រ្តីបើករថយន្ត RANGE ROVER ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកបើកម៉ូតូ១នាក់ស្លាប់នៅខណ្ឌជ្រោយចង្វារ
នារសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ លីឈីង ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅ បុរីវិមានភ្នំពេញ ផ្ទះលេខ៩B ផ្លូវលេខ១ ភូមិបាក់ខែង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី បើករថយន្ត មិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន និងបើករត់គេចចេញពីកន្លែងកើតហេតុគេចវេសពីការទទួលខុសត្រូវ











