
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៣៥០ គ្រួសារ នៅឃុំចំនួន៣ នៃស្រុកបាណន់ បានទទួលអំណោយពីរដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៣៥០គ្រួសារ នៅឃុំកន្ទឺ២ ឃុំឈើទាល និងឃុំភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលកន្លងមកថ្មីៗនេះ ។











