
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ ជួយកៀរសម្រួលផ្លូវលំប្រវែង ៤០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ដោយឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋបាលស្រុកឆែប និងអាជ្ញាធរឃុំកំពង់ស្រឡៅមួយ ក្នុងគោលបំណងដោះស្រាយការលំបាក និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ បានចុះអនុវត្តការងារកៀរសម្រួលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ចាប់ពីចំណុចខ្ទមអ្នកតា រហូតដល់វត្តកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។











