
ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិចំនួន ៤៤០គ្រួសារ នៅឃុំភ្នំត្បែងមួយ ទទួលបានអំណោយពីរាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកអំណោយជាគ្រឿងឧបភោគបរិភោគរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ចំនួន ៤៤០គ្រួសារ នៅឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។









