
ទៅរកត្រី ហ្វូងដំរីព្រៃជាន់រោង និងជាន់មនុស្ស បណ្តាលឱ្យស្លាប់ក្មេងប្រុស១នាក់ ម្តាយរងរបួសធ្ងន់ នៅស្រុកជាំក្សាន្ត
ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកម្តាយបានរងរបួសធ្ងន់ បន្ទាប់ពីហ្វូងដំរី ចំនួន៦ក្បាល បានវាយកម្ទេចរោងស្នាក់នៅបណ្តោះអាសន្ន និងជាន់ កាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិឫស្សីស្រោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។






