
ទីផ្សារស្រូវ និងដំឡូងមីសរីរាង្គ សរុប ១៤លានដុល្លារ ត្រូវបានធានាយ៉ាងរឹងមាំតាមរយៈកិច្ចសន្យារវាងក្រុមហ៊ុនធំៗចំនួន២ ជាមួយនិងបងប្អូនប្រជាសហគមន៍ក្នុងខេត្តព្រះវិហារ!
ទន្ទឹមនឹងដំណឹងល្អនេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ក៏បានផ្តាំផ្ញើសារយ៉ាងសំខាន់ទៅកាន់បងប្អូនកសិករ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារសរីរាង្គ ដើម្បីរក្សានូវកិត្យានុភាព និងកេរ្តិ៍ឈ្មោះអង្ករខេត្តព្រះវិហារ ដែលត្រូវបានវេចខ្ចប់វាយម៉ាកសញ្ញា «ព្រះវិហារ» នាំចេញផ្ទាល់ទៅកាន់ទីផ្សារធំៗនៅ អឺរ៉ុប និងអាមេរិក!







