
ទិដ្ឋភាពទូទៅនៃផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុកគូលែន
ផ្លូវជាតិលេខ៦២ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តព្រះវិហារ។

ផ្លូវជាតិលេខ៦២ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្តព្រះវិហារ។













មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមសម្តែងនូវការសោកស្តាយ និងសូមខន្តីអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។ កន្លងមក ដោយសារកត្តាអាកាសធាតុមានភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បានធ្វើឱ្យផ្លូវមានការខូចខាត និងបង្កជាផលលំបាកដល់ការធ្វើដំណើរតាមដងផ្លូវនៅតាមផ្នែកមួយចំនួន។ ស្ថានភាពអាកាសធាតុបែបនេះ ក៏បានរារាំងដល់ក្រុមការងារបច្ចេកទេស មិនអាចចុះកៀរសម្រួលផ្លូវបានភ្លាមៗផងដែរ។


កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុកជាំក្សាន្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ១,៥៤៤ ក្បាលដី ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៩៣៦ គ្រួសារ រស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


ខេត្តព្រះវិហារ បោះជំហានឈានមុខគេ ខាងផលិតស្រូវសរីរាង្គតាមរយៈកិច្ចសន្យា ត្រៀមចាក់បញ្ចូលថវិកា ១២លានដុល្លារ ចូលចរន្តសេដ្ឋកិច្ចគ្រួសារកសិករ!


ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែចម្រើនរុងរឿង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ វត្តពោធិ៍ប្រាំពាន់ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រារព្ធពិធីប្រគេនទៀនព្រះវស្សា និងនាំយកបច្ច័យ ព្រមទាំងប្រេងកាត និងទេយ្យទានផ្សេងៗ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសប្រកបដោយសទ្ធាជ្រះថ្លា។
