News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Leadership activities
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។


Leadership activities
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៦០គ្រួសារ នៅស្រុកថ្មគោល
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តព្រះពន្លា ស្រុកថ្មគោល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលត្រូវបានជម្លៀសមកពីភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល បន្ទាប់ពីទទួលរងឥទ្ធិពលទឹកជំនន់ស្ទឹងបវេល បណ្តាលឱ្យលិចលង់ភូមិទាំងស្រុង កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។


Leadership activities
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
បាត់ដំបង៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងបណ្ដាលឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីឃុំចំនួន៣ក្នុងស្រុកសង្កែ។


Leadership activities
អភិបាលខេត្តបាត់ដំបងនាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព
បាត់ដំបង៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពនៅក្នុងមូលដ្ឋានឃុំវត្តតាមិម និងឃុំអូរដំបង១ ស្រុកសង្កែ។


Leadership activities
គ្រឿងឧបភោគបរិភោគ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាមួយរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចូលជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ពីស្ទឹងបវេល តាំងពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ប្រជាពលរដ្ឋទាំងនេះត្រូវបានជម្លៀសចេញពីភូមិប៉ោយរុំជ័យ ឃុំរោងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦។


Announcements
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ បានស្រកចុះជាបណ្តេីរៗហេីយ ផ្លូវមួយចំនួនទឹកបានស្រកហេីយ និងប្រជាពលរដ្ឋអាចធ្វេីដំណេីរបានជាធម្មតា


Natural disaster
ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបាត់ដំបង ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជិត ១០ ម៉ឺនហិកតា និងផ្លូវជាង ១,០០០ គីឡូម៉ែត្រ រងផលប៉ះពាល់
បាត់ដំបង៖ គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ គ្របដណ្តប់លើ ១៤ ក្រុង-ស្រុក (៨១ ឃុំ-សង្កាត់) បង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត។


Natural disaster
ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពទឹកជំនន់
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ បានបន្តការតាមដានស្ថានភាពទឹកជំនន់ នៅតាមបណ្ដាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ធ្វើការតាមដាន មានគោលបំណងក្នុងការត្រៀមខ្លួនគ្រប់លក្ខណៈ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង ។


Leadership activities
ពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ស្រុករតនៈមណ្ឌល
បាត់ដំបង៖ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋាលេខាធិការ និងជាតំណាងឯកឧត្តម ថោក ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ការចុះពិនិត្យនេះ មានការចូលរួមពីរដ្ឋបាលស្រុក និងក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។


Discussion
ពិធីបុណ្យកាន់បិណ្ឌ
ប្រធានបទ៖ ពិធីបុណ្យកាន់បិណ្ឌ


Authority activities
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។


Announcements
រដ្ឋបាលស្រុកគាស់ក្រឡ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវកៅស៊ូ ២ខ្សែ ដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលស្រុកគាស់ក្រឡ សូមជូនដំណឹងថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសារស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងស្រុក បណ្តាលឱ្យទឹកហូរខ្លាំងច្រោះដាច់ផ្លូវកៅស៊ូ មិនអាចធ្វើដំណើរឆ្លងកាត់បានចំនួន ២ ទីតាំង៖


Natural disaster
ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ
លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ៖ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ។ ឃុំនៅផ្នែកខាងក្រោមរួមមាន ឃុំអន្លង់រុន ជ្រៃ អូរតាគី ស្រុកថ្មគោល មេត្តាមានការប្រុងប្រយ័ត្នខ្ពស់។

