
មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងយុវជន ចុះសម្អាតអនាម័យ និងកាត់តែងមែកឈើតាមបណ្ដោយផ្លូវជាតិលេខ៥៧
ខេត្តប៉ៃលិន៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ទួលល្វា សង្កាត់ប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បើកយុទ្ធនាការចុះសម្អាតអនាម័យ ប្រមូលសំរាម សំណល់ប្លាស្ទិក និងកាត់តែងមែកឈើអមសងខាងផ្លូវជាតិលេខ៥៧ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់សោភ័ណភាព សុខុមាលភាព និងបរិស្ថានបៃតងក្នុងក្រុងប៉ៃលិន។ យុទ្ធនាការចុះសម្អាតបរិស្ថាននេះ ប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលដោយ លោក លឹម វណ្ណា អភិបាលរងក្រុងប៉ៃលិន











