បុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តប៉ាហ៊ី ទទួលបានបច្ច័យជាង ២៨៦លានរៀល សម្រាប់បន្តកសាងព្រះវិហារថ្មី

បុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តប៉ាហ៊ី ទទួលបានបច្ច័យជាង ២៨៦លានរៀល សម្រាប់បន្តកសាងព្រះវិហារថ្មី

ប៉ៃលិន៖ ពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានបច្ច័យសរុបចំនួន ២៨៦.៣៨៦.០០០រៀល ដើម្បីរួមចំណែកបន្តការសាងសង់ព្រះវិហារថ្មីរបស់វត្ត ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៣០ភាគរយ ព្រមទាំងកសាងសមិទ្ធផលនានាបម្រើដល់វិស័យព្រះពុទ្ធសាសនា។ ពិធីបុណ្យកឋិនទានសាមគ្គីនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការផ្តួចផ្តើមរបស់លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ ស ចេង ព្រមទាំងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស ពៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

បុណ្យកឋិនទានសាមគ្គីវត្តប៉ាហ៊ីលោកជំទាវ ស៊ុំ ហៀង

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា
សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា
អង្គកឋិនទានសាមគ្គីមួយ ត្រូវបានដង្ហែចូលទៅកាន់វត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមជាអធិបតី និងជាម្ចាស់ផ្តួចផ្តើមដោយ លោកជំទាវអគ្គមហាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុំ ហៀង និងលោកជំទាវ សុក សារី សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីវេរប្រគេនត្រៃចីវរដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ក្រុងប៉ៃលិន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងទាំង៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod
សិល្បៈនិងវប្បធម៌
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងទាំង៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដូចដែលបានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា៖ ទី១. ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះនៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានាដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈដែលបានយកចេញជាឯកតោភាគីពីតំបន់ប្រាសាទខាងលើដោយយកលេសថាការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះគឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអភិសេក យាងបារមី “ព្រះវិស្ណុ និងឆ្មាំយាមទ្វារ” ចំនួន ៤ទីតាំង នៅក្នុងខេត្តប៉ៃលិន
សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអភិសេក យាងបារមី “ព្រះវិស្ណុ និងឆ្មាំយាមទ្វារ” ចំនួន ៤ទីតាំង នៅក្នុងខេត្តប៉ៃលិន
រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពិធីអភិសេក និងយាងបារមីរូបបដិមា “ព្រះវិស្ណុ និងឆ្មាំយាមទ្វារ” នៅតាមបណ្តាទីតាំងសំខាន់ៗចំនួន ៤ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព វប្បធម៌ និងអត្តសញ្ញាណជាតិ ឱ្យកាន់តែលេចធ្លោនៅតាមទីសាធារណៈ និងស្ថាប័នរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរធម្មការរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ និងគណៈកម្មការវត្តរុក្ខារាម ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា
សិល្បៈនិងវប្បធម៌
មន្ទីរធម្មការរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ និងគណៈកម្មការវត្តរុក្ខារាម ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា
ប៉ៃលិន៖ មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសអាចារ្យ និងគណៈកម្មការវត្តរុក្ខារាម (ហៅវត្តព្រៃសន្ទះ) កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមានការចូលរួមពី លោក សំ សារើន ប្រធានការិយាល័យព្រះពុទ្ធសាសនា ព្រមទាំងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប្រារព្ធឡើងយ៉ាងឱឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងវិបុលភាពជូនប្រទេសជាតិ
សិល្បៈនិងវប្បធម៌
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប្រារព្ធឡើងយ៉ាងឱឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងវិបុលភាពជូនប្រទេសជាតិ
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សិរីសួស្តី ជោគជ័យ និងការអភិវឌ្ឍរីកចម្រើនជូនដល់ខេត្តប៉ៃលិន ក៏ដូចជាប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

បទយកការណ៍ «ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ប្រព្រឹត្តទៅដោយរលូន និងមានភាពរស់រវើក»
បទយកការណ៍

បទយកការណ៍ «ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ប្រព្រឹត្តទៅដោយរលូន និងមានភាពរស់រវើក»

នៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បរិយាកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៦ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អភិបាលស្រុកជាំក្សាន្ត ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកជាំក្សាន្ត ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រាសាទចតុមុខ អច្ឆរិយភាពនៃព្រះពុទ្ធបដិមាឈរទល់ខ្នង ៤ទិស នៃរមណីយដ្ឋានប្រាសាទបាកាន
ទេសចរណ៍

ប្រាសាទចតុមុខ អច្ឆរិយភាពនៃព្រះពុទ្ធបដិមាឈរទល់ខ្នង ៤ទិស នៃរមណីយដ្ឋានប្រាសាទបាកាន

កប់ខ្លួនយ៉ាងស្ងប់ស្ងាត់ កណ្ដាលរង្វង់ព្រៃព្រឹក្សា ក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ឬប្រាសាទបាកាន «ប្រាសាទចតុមុខ» គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនាមហាយានដ៏ពិសិដ្ឋមួយ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលធ្វើឱ្យប្រាសាទនេះមានភាពអស្ចារ្យខុសប្លែកពីគេ គឺការសាងសង់នូវព្រះពុទ្ធបដិមាថ្មភក់ទម្រង់ឈរយ៉ាងធំស្កឹមស្កៃ បែរខ្នងទល់គ្នាឆ្ពោះទៅកាន់ទិសធំៗទាំងបួន។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ជំនួយរបស់អង្គការស្បៀងពិភពលោក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារចំនួន ៩៩៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ
សកម្មភាពថ្នាក់ដឹកនាំ

ជំនួយរបស់អង្គការស្បៀងពិភពលោក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារចំនួន ៩៩៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នៃគម្រោង “ស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ” បានរៀបចំពិធីចែកអំណោយអង្ករជូនគ្រួសារដែលរងផល ប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដែលបានជ្រើសរើសគ្រួសារទទួលអំណោយអង្ករ និងគ្រួសារទទួលផល ក្នុងខេត្តព្រះវិហារ មកពីឃុំរំដោះស្រែ ចំនួន៣៥០គ្រួសារ ឃុំកន្ទួត ចំនួន២៩៧គ្រួសារ និងឃុំស្រអែម ចំនួន៣៥០គ្រួសារ សរុបចំនួន៩៩៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានចំនួន៥០គីឡូក្រាម

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត