
ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ៥កញ្ញា ឆ្នាំ១៩៩៥
ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ៥កញ្ញា ឆ្នាំ១៩៩៥

ព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ៥កញ្ញា ឆ្នាំ១៩៩៥













លោកជំទាវ សុខា គងពិសី គីម រិទ្ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ធិន ជិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ក្រោយរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍ដំរីព្រៃជាន់។


បើតាមការបញ្ជាក់ពីលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត មុនពេលកើតហេតុ ក្រុមគ្រួសាររងគ្រោះសរុបចំនួន ៥នាក់ បានបោះតង់ (ប្រក់កៅស៊ូបណ្តោះអាសន្ន) ដើម្បីសម្រាក និងរកត្រី។ លុះដល់ពេលយប់ ស្រាប់តែមានហ្វូងដំរីព្រៃចំនួន ៦ក្បាល បានចូលមកវាយកម្ទេចតង់ និងជាន់លើក្រុមប្រជាពលរដ្ឋ បណ្តាលឱ្យមានគ្រោះថ្នាក់គួរឱ្យរន្ធត់នេះឡើង។


ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបចំនួន ៨.៧៨៥នាក់ កើនឡើង ៥,៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនសរុប ៨.៣៣៨នាក់។


នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡង ប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រយៈពេល ៩ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦) និងដាក់ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំព្រះខ័ន អគារដ្ឋបាល សាលាខេត្តជាន់ទី៣។
