
មន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ ប្រគល់អង្ករ ៣តោន ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោក ខុន សុខុម ប្រធានមន្ទីរអធិការកិច្ចខេត្តបន្ទាយមានជ័យ និងជាតំណាង ឯកឧត្ដម លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកអំណោយអង្ករចំនួន ៣តោន ប្រគល់ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត សម្រាប់ចាត់ចែងបន្តផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅក្នុងមូលដ្ឋាន











