
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ
ប៉ៃលិន៖ រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្ត ក្មួយៗ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ដែលទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ចំពោះទីកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡង សម្រាប់បេក្ខជន ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ.ដោយឥតគិតថ្លៃ។











