
ហិបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៦ ត្រូវបានដឹកមករក្សាទុកនៅសាលាខេត្តសៀមរាប ប្រកបដោយសុវត្ថិភាព
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ហិបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ ត្រូវបានមកដល់ខេត្តសៀមរាបហើយ ក្រោមការដឹកនាំផ្ទាល់ដោយ ឯកឧត្តម សោម រតនា ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលាខេត្តសៀមរាប ក្រោមវត្តមានទទួលរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។











