អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១គ្រួសារ នៅឃុំឈើទាល

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រេង សុខា អភិបាលស្រុកនិងជា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ចាត់អោយលោកស្រី សួង ស៊ីណា អភិបាលរងស្រុក និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ លោកស្រី ជុំសារឿន អាយុ៣១ឆ្នាំ ដែលជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតកំពុងជួបការលំបាកក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិនៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ មានមតិសំណេះសំណាលនាឱកាសនោះ ក្នុងនាមលោក ស្រេង សុខា លោកស្រី សួង ស៊ីណាតបានពាំនាំ នូវប្រសាសន៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិន ប្រកាន់ពីនិន្នាការណាមួយឡើយ។

ស្រុកបាណន់

ព័ត៌មានពាក់ព័ន្ធ

មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុក ចុះត្រួតពិនិត្យការដ្ឋានអាចម៍ដីនៅស្រុករតនមណ្ឌល និងដាក់បទបញ្ជាតឹងរ៉ឹងឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចសួយសារ និងថែរក្សាបរិស្ថានផ្លូវថ្នល់
សកម្មភាពអាជ្ញាធរ
មន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលស្រុក ចុះត្រួតពិនិត្យការដ្ឋានអាចម៍ដីនៅស្រុករតនមណ្ឌល និងដាក់បទបញ្ជាតឹងរ៉ឹងឱ្យម្ចាស់អាជីវកម្មបំពេញកាតព្វកិច្ចសួយសារ និងថែរក្សាបរិស្ថានផ្លូវថ្នល់
ខេត្តបាត់ដំបង៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែ និងការការពារបរិស្ថានតាមដងផ្លូវសាធារណៈ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអះអាងថា មន្ទីរបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យដោយផ្ទាល់លើទីតាំងអាជីវកម្មអាចម៍ដី-រណ្តៅដីចល័តមួយកន្លែង ស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
សកម្មភាពអាជ្ញាធរ
ស្រុកឯកភ្នំ និងមន្ទីរសាធារណការខេត្ត ចុះជួសជុលផ្លូវខេត្តលេខ ១៥៦ ក្រោយរងការខូចខាតដោយទឹកជំនន់
បាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចុះអន្តរាគមន៍ស្តារ និងជួសជុលផ្លូវខេត្តលេខ ១៥៦ ជាបន្ទាន់ ត្រង់ចំណុចគល់ស្ពានផ្សារប្រហុក ស្ថិតក្នុងភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បន្ទាប់ពីផ្លូវនេះបានរងការខូចខាតដោយសារទឹកជំនន់ស្ទឹងសង្កែ ដើម្បីធានាការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងប្រក្រតីភាពឡើងវិញ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុករុក្ខគិរី រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីចំនួន ១២ភូមិ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុករុក្ខគិរី រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដីចំនួន ១២ភូមិ
បាត់ដំបង៖ រដ្ឋបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី សម្រាប់ភូមិចំនួន ១២ ក្នុងឃុំព្រែកជីក និងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារលង់ទឹកនៅឃុំតាគ្រាម
សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារលង់ទឹកនៅឃុំតាគ្រាម
បាត់ដំបង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ចាត់តំណាងក្រុមការងារអនុសាខា ដឹកនាំដោយលោកស្រី សួង ស៊ីណា អនុប្រធានអនុសាខាស្រុកព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមារា និងកុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅសង្កាត់ស្វាយប៉ោ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមួយគ្រួសារ នៅសង្កាត់ស្វាយប៉ោ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង
បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោក លាង វាសនា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងបាត់ដំបង បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក នូ ចំរើន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី អញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយ របស់សប្បុរជនតាមរយៈអនុសាខា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅឃុំព្រែកនរិន្ទ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ
សកម្មភាពអាជ្ញាធរ
គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១គ្រួសារ នៅឃុំព្រែកនរិន្ទ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ
បាត់ដំបងៈ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការសាខាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ បានចាត់ក្រុមការងារអនុសាខាដឹកនាំដោយ លោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកនិងសហការី ដោយមានការនិមន្តចូលរួមពី ព្រះបញ្ញាកោសល្យ សឿប វណ្ណៈ ព្រះគ្រូលេខាធិការអនុគណស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាស្រុក បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ (ឆេះផ្ទះ) គឺ លោក ម៉ោង ម៉ាប់ (អាយុ ៦៣ឆ្នាំ) ដែលបានជួបគ្រោះមហន្តរាយកាលពីវេលាម៉ោង ០០:១៥នាទី រំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៥ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

បទយកការណ៍ «ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ប្រព្រឹត្តទៅដោយរលូន និងមានភាពរស់រវើក»
បទយកការណ៍

បទយកការណ៍ «ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៦ ប្រព្រឹត្តទៅដោយរលូន និងមានភាពរស់រវើក»

នៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បរិយាកាសនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៦ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
អភិបាលស្រុកជាំក្សាន្ត ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកជាំក្សាន្ត ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ប្រាសាទចតុមុខ អច្ឆរិយភាពនៃព្រះពុទ្ធបដិមាឈរទល់ខ្នង ៤ទិស នៃរមណីយដ្ឋានប្រាសាទបាកាន
ទេសចរណ៍

ប្រាសាទចតុមុខ អច្ឆរិយភាពនៃព្រះពុទ្ធបដិមាឈរទល់ខ្នង ៤ទិស នៃរមណីយដ្ឋានប្រាសាទបាកាន

កប់ខ្លួនយ៉ាងស្ងប់ស្ងាត់ កណ្ដាលរង្វង់ព្រៃព្រឹក្សា ក្នុងបរិវេណរមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ឬប្រាសាទបាកាន «ប្រាសាទចតុមុខ» គឺជាបូជនីយដ្ឋានព្រះពុទ្ធសាសនាមហាយានដ៏ពិសិដ្ឋមួយ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ អ្វីដែលធ្វើឱ្យប្រាសាទនេះមានភាពអស្ចារ្យខុសប្លែកពីគេ គឺការសាងសង់នូវព្រះពុទ្ធបដិមាថ្មភក់ទម្រង់ឈរយ៉ាងធំស្កឹមស្កៃ បែរខ្នងទល់គ្នាឆ្ពោះទៅកាន់ទិសធំៗទាំងបួន។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ជំនួយរបស់អង្គការស្បៀងពិភពលោក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារចំនួន ៩៩៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ
សកម្មភាពថ្នាក់ដឹកនាំ

ជំនួយរបស់អង្គការស្បៀងពិភពលោក ត្រូវបានប្រគល់ជូនដល់ដៃគ្រួសារចំនួន ៩៩៧គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ក្នុងខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នៃគម្រោង “ស្តារជីវភាព និងពង្រឹងអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ” បានរៀបចំពិធីចែកអំណោយអង្ករជូនគ្រួសារដែលរងផល ប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដែលបានជ្រើសរើសគ្រួសារទទួលអំណោយអង្ករ និងគ្រួសារទទួលផល ក្នុងខេត្តព្រះវិហារ មកពីឃុំរំដោះស្រែ ចំនួន៣៥០គ្រួសារ ឃុំកន្ទួត ចំនួន២៩៧គ្រួសារ និងឃុំស្រអែម ចំនួន៣៥០គ្រួសារ សរុបចំនួន៩៩៧គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានចំនួន៥០គីឡូក្រាម

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត