
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង ១៣ ម៉ែត្រ ខណៈកម្រិតបណ្តោះអាសន្ន ១៣,៧០ ម៉ែត្រ
បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។

បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។







ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។


ក្រសួងការពារជាតិ ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។


ស្មារតីនឹកលឹក និងការយកចិត្តទុកដាក់ពីសមរភូមិក្រោយ តែងតែជាកម្លាំងចិត្តដ៏ធំធេងសម្រាប់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ ជាក់ស្តែង ក្នុងឱកាសនាំយកស្បៀងអាហារស្រស់ និងភេសជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សុខា គងពិសី គីម រិទ្ធី តាមរយៈមន្ទីរព័ត៌មានខេត្តព្រះវិហារ ទៅប្រគល់ជូនកងទ័ពសមរភូមិមុខ ចំនួន ២ អង្គភាព ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៨ នាទិសទី១ ប្រាសាទព្រះវិហារ គណៈប្រតិភូដឹកនាំដោយលោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត បានពាំនាំនូវមនោសញ្ចេតនា និងសារប្តេជ្ញាចិត្តយ៉ាងមានអត្ថន័យ។


រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងកម្មវិធីរៀបចំទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត។ កិច្ចប្រជុំនេះធ្វេីឡើងនាព្រឹកថ្ងៃទី០៦ សីហា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះខ័នអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាព-ជុំវិញខេត្ត កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត
