អភិបាលរងខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ និងរដ្ឋបាល ក្រុង ស្រុក ពិនិត្យការកែតម្រូវលើការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា

អភិបាលរងខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ និងរដ្ឋបាល ក្រុង ស្រុក ពិនិត្យការកែតម្រូវលើការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា មន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើការអនុវត្តលទ្ធកម្ម និងលើផែនការលទ្ធកម្មកែតម្រូវនៅក្នុងឆមាសទី២ ឱ្យបានទាន់ពេលវេលា។ ករណ៌នេះដើម្បីឲ្យការអនុវត្តនីតិវិធីលទ្ធកម្ម មានសង្គត់ភាពទៅលើផែនការចំណាយប្រចាំត្រីមាសនិងឆមាស ក៏ដូចជាការបង្កើនជំនឿទុកចិត្ត និងស័កសិទ្ធភាពថវិកាក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានពាក់ព័ន្ធ

ព័ត៌មាន ទទក ប៉ៃលិន (Video) : អភិបាលខេត្តប៉ៃលិន អញ្ជើញជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) : អភិបាលខេត្តប៉ៃលិន អញ្ជើញជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងជួបពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីធ្វើការពិនិត្យ ស្វែងយល់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងករណីកាន់កាប់ និងទន្ទ្រានដីរដ្ឋ ស្ថិតនៅក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សម្តេចតេជោ ហ៊ុន សែន មានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»

សម្តេចតេជោ ហ៊ុន សែន៖ " ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ «ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខ MATI CHON weekly: ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ " ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអំណោយទៅប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២) និងទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា នាំយកអំណោយទៅប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២) និងទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ
ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានដឹកនាំសមាជិកាសាខាសមាគម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានៈ អង្ករវីតាមីនចំនួន ៣០០កេស ព្រមទាំង ទស្សនាវដ្តី និងព្រឹត្តិបត្រ ប្រគល់ជូនមណ្ឌលកែប្រែទី២ (ម២) និងទណ្ឌិតជាស្រ្តី ដែលកំពុងជាប់ឃុំនៅទីនោះ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខណៈដែលសកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រី ដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៧ អណត្តិទី៤
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៧ អណត្តិទី៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក ប៉ៃលិន (VIdeo) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យការផ្តល់សេវានៅច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង/ស្រុក
សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (VIdeo) : លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យការផ្តល់សេវានៅច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង/ស្រុក
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលការផ្តល់សេវាសាធារណៈ របស់ការិយាល័យច្រកចេញចូលតែមួយ នៅអធិការដ្ឋាន និងប៉ុស្តិ៍នគរបាល ក្នុងក្រុងប៉ៃលិន និងស្រុកស្រុកសាលាក្រៅ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ស្របតាមលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងពិនិត្យ និងណែនាំពង្រឹងបន្ថែម នូវចំណុចខ្វះខាត ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ
ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ធ្វើការពិនិត្យ និងរកដំណោះស្រាយដោយសន្តិវិធី លើការកាន់កាប់ទន្រ្ទានដីរដ្ឋយកមកគ្រប់គ្រង ក្នុងដែនគម្របព្រៃឈើភ្នំជ្រូកនាពេលកន្លងមក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីធ្វើការទប់ស្កាត់មិនឱ្យមានការកាន់កាប់ និងទន្រ្ទានបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋបន្តទៀត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន
អប់រំ និងកីឡា

ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០​ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា  (ASEAN Observer Team - Cambodia: AOT-KH)
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH)

ក្រសួងការពារជាតិ ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
លោកជំទាវ ខូយ ប៊ុនថាន ៖ “អំណោយ និងស្បៀងអាហារនាពេលនេះ គឺជាទឹកចិត្តចេញពីបេះដូងរបស់សមរភូមិក្រោយ ជូនវីរកងទ័ពជួរមុខ!
សកម្មភាពថ្នាក់ដឹកនាំ

លោកជំទាវ ខូយ ប៊ុនថាន ៖ “អំណោយ និងស្បៀងអាហារនាពេលនេះ គឺជាទឹកចិត្តចេញពីបេះដូងរបស់សមរភូមិក្រោយ ជូនវីរកងទ័ពជួរមុខ!

ស្មារតីនឹកលឹក និងការយកចិត្តទុកដាក់ពីសមរភូមិក្រោយ តែងតែជាកម្លាំងចិត្តដ៏ធំធេងសម្រាប់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ ជាក់ស្តែង ក្នុងឱកាសនាំយកស្បៀងអាហារស្រស់ និងភេសជ្ជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សុខា គងពិសី គីម រិទ្ធី តាមរយៈមន្ទីរព័ត៌មានខេត្តព្រះវិហារ ទៅប្រគល់ជូនកងទ័ពសមរភូមិមុខ ចំនួន ២ អង្គភាព ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៨ នាទិសទី១ ប្រាសាទព្រះវិហារ គណៈប្រតិភូដឹកនាំដោយលោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត បានពាំនាំនូវមនោសញ្ចេតនា និងសារប្តេជ្ញាចិត្តយ៉ាងមានអត្ថន័យ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងកម្មវិធីរៀបចំទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រាប់ឆ្នាំ២០២៦!​
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងកម្មវិធីរៀបចំទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រាប់ឆ្នាំ២០២៦!​

រដ្ឋបាលខេត្តព្រះវិហារ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងកម្មវិធីរៀបចំទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត។ កិច្ចប្រជុំនេះធ្វេីឡើងនាព្រឹកថ្ងៃទី០៦ សីហា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះខ័នអគាររដ្ឋបាលសាលាខេត្តព្រះវិហារ​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាព-ជុំវិញខេត្ត​ កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត

មន្ទីរព័ត៌មានខេត្តព្រះវិហារ
មន្ទីរព័ត៌មានខេត្តព្រះវិហារ
អានបន្ត