
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពេលណាប្រជាពលរដ្ឋជួបការលំបាក គឺមានវត្តមានរាជរដ្ឋាភិបាលជានិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលពិធីនេះប្រារព្ធឡើងនៅអាកាសយានដ្ឋានខេត្តបាត់ដំបង។











