
មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងអង្គការ AHF Cambodia ប្រកាសកិច្ចសហប្រតិបត្តិការគាំទ្រសេវាថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អង្គការមូលនីធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF Cambodia) និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសកិច្ចសហប្រតិបត្តិការលើការគាំទ្រសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។











