
រៀងរាល់រដូវប្រមូលផល ការជន់កសិផល ឬការកកស្ទះនៅចំណុចប្រមូលទិញ គឺជាបញ្ហាប្រឈមធម្មតាតែងតែជួបប្រទះ។
តើធ្វើដូចម្តេចដើម្បីឱ្យការទិញ-លក់ស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ ដំណើរការទៅដោយរលូន និងសម្រេចបានទិសដៅ ៤ម៉ឺនតោន ក្នុងឆ្នាំ២០២៦នេះ?

តើធ្វើដូចម្តេចដើម្បីឱ្យការទិញ-លក់ស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ ដំណើរការទៅដោយរលូន និងសម្រេចបានទិសដៅ ៤ម៉ឺនតោន ក្នុងឆ្នាំ២០២៦នេះ?













កប់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្បែរផ្ទៃទឹកបារាយណ៍ព្រះដាក ប្រាសាទព្រះដំរី គឺជាស្ថាបត្យកម្មរាងពីរ៉ាមីតថ្នាក់ៗពីថ្មបាយក្រៀម ដែលមានរូបចម្លាក់ដំរីថ្មភក់ទោលឈរយាមយ៉ាងរឹងមាំនៅតាមជ្រុងខឿនប្រាសាទ។ វត្តមាននៃចម្លាក់ដំរីទាំងនេះ បានដើរតួនាទីជាឆ្មាំការពារទីសក្ការៈបូជាតាមក្បួនជំនឿសាសនាបុរាណ។


នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នៅមូលដ្ឋានសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មិន ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តចំការស្រម៉ូវ ស្ថិតក្នុងភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។


នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សា ខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុករវៀង ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ុក គឹមសាន អភិបាលរងខេត្ត។ វេទិកានេះបានធ្វើឡើងនៅក្នុងបរិវេណវត្តឈ្នួន ស្ថិតក្នុងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យជាក់ស្តែងនូវដំណើរការទិញ-លក់កសិផលស្រូវរបស់ «សហគមន៍កសិកម្មលើកកម្ពស់កសិករ» ស្ថិតនៅក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីតាមដានស្ថានភាពទីផ្សារ និងជំរុញការលក់ដូរកសិផលរបស់ប្រជាកសិករឱ្យកាន់តែមានស្ថិរភាព។
